មី ដែលផ្ដល់នូវសុខភាពល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ មានដើមកំណើតនៅ Nagasaki
នោះគឺ Nagasaki Champon!

Nagasaki Champon និង sara-udon មានដើមកំណើតមកពី Nagasaki ។ អាហារទាំងនេះ គឺជាអាហារដួងព្រលឹងរបស់ Nagasaki ។
គ្រឿងផ្សំនៃអាហារនេះរួមមាន៖ សាច់ជ្រូក គ្រឿងសមុទ្រ និងបន្លែ ដែលសម្បូរោយជាតិវីតាមីន ជួយអោយមានសុខភាពល្អ ជាមួយនឹងតុល្យភាពអាហារូបត្ថម្ភដ៏សម្បូរបែប។ សាច់មីដែលស្វិត និងមានគុណភាពល្អ មានរសជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹងសាច់មាន់ស្រស់ និងស៊ុបឆ្អឹង់ជ្រូក។
Champon គឺជាមុខម្ហូបដ៏មានប្រជាប្រិយបំផុតមួយនៅក្នុងប្រទេសជប៉ុន ហើយគោលដៅរបស់ Ringer Hut ធ្វើយ៉ាងណាអោយ Champon ក្លាយជាអាហារដែលមនុស្សជាច្រើនចូលចិត្ត និងបរិភោគជារៀងរាល់ថ្ងៃ។

ដើមកំណើត នៃ Nagasaki Champon

នៅក្នុងយុគសម័យដែលប្រទេសជប៉ុនបិទទ្វារសេដ្ឋកិច្ច កោះដេជីម៉ា (Dejima Island) របស់ណាហ្គាសាគី (Nagasaki) គឺជាកំពង់ផែតែមួយគត់ ដែលបើកចំហរទៅកាន់ពិភពលោក ហើយវប្បធម៌ដ៏ពិសេសមួយបានកើនឡើងនៅជុំវិញកោះមួយនេះ។
Champon ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលសម័យកាលមេជី (Mid-Meiji period) បន្ទាប់ពីជប៉ុនបានបើកទ្វារ ក្នុងការនាំចូលឡើងវិញ។
ម្ចាស់ភោជនីយដ្ឋានចិន នៅក្នុងទីក្រុង បាននាំជាមួយម្ហូបដែលមានតំលៃសមរម្យ និងសម្បូរដោយ អាហាររូបត្ថម្ភខ្ពស់ ដែលគាត់អាចធ្វើការផ្គត់ផ្គង់ដល់សិស្សចិនដែលមានជីវភាពក្រីក្រជាច្រើន ដែលទៅលេងប្រទេសជប៉ុននៅពេលនោះ។ ក្រោយមក Champon បានទទួលប្រជាប្រិយភាពក្នុងចំណោមសិស្សទាំងនោះ ហើយបានក្លាយជាម្ហូប ដែលបានបង្កើតឡើងនៅណាហ្គាសាគី “Nagasaki”។

មានទ្រឹស្ដីជាច្រើនអំពីទ្រឹស្តីបទ Champon។ ទ្រឹស្ដីទីមួយបានមកពី ការស្វាគមន៍ "Shapon" ឬ "Seppon" នៅក្នុងគ្រាមភាសា Fujian របស់ប្រទេសចិន ឬពីពាក្យដែលមានន័យថា  "លាយ" នៅក្នុងគ្រាមភាសានេះ។

នៅណាហ្គាសាគី (Nagasaki) Champon បានក្លាយជាម្ហូបអាហារមួយដែលដក់ជាប់នឹងបេះដូងរបស់ប្រជាជន ជួនកាលត្រូវបានលក់ជាកញ្ចប់ ដើម្បីងាយស្រួលចម្អិននៅផ្ទះ។ Ringer Hut បានរីកចម្រើនទៅជាហាងអាហារនៅទូទាំងប្រទេស ដូច្នេះនាពេលបច្ចុប្បន្ននេះ Nagasaki Champon និង sara-udon ត្រូវបានមនុស្សជាច្រើនស្រឡាញ់ចូលចិត្ត ទូទាំងប្រទេសជប៉ុន។ យើងសង្ឃឹមថា ប្រជាជនខ្មែរ នឹងសប្បាយរីករាយក្នុងការទទួលទាន​​ Champon ជាអាហារប្រចាំថ្ងៃ! ជាមួយនឹងសេចក្តីប្រាថ្នាដ៏ខ្លាំងក្លានេះ ពួកយើងកំពុងខិតខំប្រឹងប្រែង​រៀងរាល់ថ្ងៃ ក្នុងការអភិវឌ្ឍផលិតផលនេះ។

Champon ជាទូទៅត្រូវចម្អិនដោយរួមផ្សំដោយ ប្រេងខ្លាញ់ ដើម្បីផ្ដល់នូវរសជាតិដែលមិនអាចបំភ្លេចបាន។ Nagasaki Champon របស់ Ringer Hut រួមផ្សំជាមួយនឹង ជាតិប្រេងដែលចេញពីបន្លែ ដើម្បីផ្ដល់នូវមីដែលមានរសជាតិឆ្ងាញ់ និងផ្ដល់នូវសុខភាពល្អ​ ។ តើមានអ្វីដែលពិសេសលើសពីនេះទៀត? យើងក៏បានប្រើប្រាស់បន្លែ ជាច្រើនប្រភេទដែលមានជាតិកាឡូរីទាប! ទាំងនេះគឺល្អសម្រាប់សុខភាពរបស់អ្នក។